ផ្ទុះគ្រា-ប់បែ-កច-ង្កោម សំណល់ពីសង្គ្រា-មថៃឈ្លា-នពាន បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ៣នាក់ រងរបួ-សនៅខេត្តឧត្តរមានជ័យ


KCSM 2026-01-29 03-01pm


(ឧត្តរមានជ័យ​)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ ​បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៦​ ត្រង់ចំណុចភូមិបុស្សធំ​ ឃុំគោកខ្ពស់​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ តាមដងផ្លូវលេខ៥៨​ មានករណីផ្ទុះគ្រាប់បែកចង្កោម​ ដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្តាញអគ្គីសនី​ និងបានដើរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីសង្គ្រាមសៀមឈ្លានពាន បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុន SN ចំនួន​០៣នាក់​ រងរបួសធ្ងន់ និងស្រាល។


ឆ្លៀតឱកាសនេះ​ លោក ហេង រតនា សូមអំពាវនាវជាថ្មីទៀត​ ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ ដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមសៀមឈ្លានពាន​ សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន​ ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ច នៅតំបន់នោះផ្ទាល់​ ដើម្បីបង្ការគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕







Previous Post Next Post