KCSM2026-03-17 05-06pm
(ត្បូងឃ្មុំ)៖ ពាក់ព័ន្ធករណីឃាតកម្មបា..ញ់សម្លា..ប់ថៅកែអង្ករ និងបុរសម្នាក់ទៀត រួចហើយជនដៃដល់បាញ់សម្លា..ប់ខ្លួនតាមក្រោយ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នករកស៉ីអង្ករដូចគ្នា(ស្លាប់)។
ចំណែកជនរងគ្រោះ២នាក់ទៀត ទី១៖ ឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរថៅកែអង្ករ មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)។
និងទី២៖ ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ករណីបាញ់ប្រហារនេះ គឺផ្ដើមពីខ្មាន់កាំភ្លើងប្រចណ្ឌស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត(មន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ)។
ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលថៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នា កាលពីកន្លងមក៕


