លោក​ត្រាំ ប្រកាសអាសន្នសម្រាប់រដ្ឋចំនួន១២ ក្រោយព្យុះព្រិលដ៏សាហាវវាយប្រហារអាមេរិក បង្កឱ្យលុបចោលជើងហោះហើរជាង១ម៉ឺនជើង

សហរដ្ឋអាមេរិក ៖ ព្យុះ​ព្រិល​ដ៏​ខ្លាំង​មួយ​នៅ​បន្ត​ដល់ថ្ងៃ​ទី​២៥ ​មក​រា ​នៅ​ភាគ​ខាងត្បូង​ហរដ្ឋអាមេរិក ​នាំ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​បំផុត​ និង​ដាច់​ភ្លើង ដោយ​តាម​ផ្លូវ​នានា​មាន​គ្រោះថ្នាក់​ខ្លាំង ។  

តាម​ផ្នែក​ឧតុនិយម​អា​មេ​រិ​កថា ព្យុះ​ព្រិល​​និង​ការ​ធ្លាក់​ព្រិល​ខ្លាំង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៦​ មក​រា ក្នុង​ផ្នែក​ដ៏​ធំ​របស់​ប្រទេស​ជាមួយ​សីតុណ្ហភាព​ចុះ​ទាប​បំផុត ដែល​នឹង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង សម្រាប់​ចរាចរណ៍​និង​ការ​កកស្ទះ​ ។

ព្រិល​នឹង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​អូ​ហៃ​យូ​ នា​ភាគ​ឦសាន​ប្រទេស ចំណែក​គំនរ​ព្រិល​មាន​ខ្ពស់​ប្រកបដោយ​គ្រោះ​មហន្តរាយ​ដែល​គំរាមកំហែង​ដល់​រដ្ឋ​មីស៊ីស៊ី​ពី ​និង​នៅ​ភាគ​អាគ្នេយ៍​អា​មេ​រិ​ក ​។

នា​ព្រឹក​ថ្ងៃ​ទី​២៥​ មក​រា​ មនុស្ស​ប្រមាណ​ជា​២១៣​លាន​នាក់  ទាក់ទិន​នឹង​ការ​ប្រកាស​អា​សន្ន​នៃ​ធាតុអាកាស​ត្រជាក់​បំផុត​ ។ គ្រូ​សារ​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​មាន​ដល់​ជិត​៨០០.​០០០ ហើយ​ចំនួន​នោះ​នឹង​មានការ​កើនឡើង​ថែម​ទៀត​ ។ រដ្ឋ​តេន​នេ​ស៊ី​ជា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​មនុស្ស​ជាង​២៥០.០០០​គ្រួសារ​រង​ការ​ដាច់​ភ្លើង​ ។

នៅ​រដ្ឋ​តិច​សាស់ ល្វី​ហ្សា​ណា​និង​មី​ស៊ីស៊ី​ពី​រដ្ឋ​នី​មួយ​ៗ​មាន​ដល់​ជាង​១០០.០០០​គ្រួសារ​ជួប​ប្រទះ​ការ​ដាច់​ភ្លើង​ ។

ដោយសារ​ការ​ធ្លាក់​ព្រិល​ខ្លាំង​ បណ្ដាល​ឲ្យ​មានការ​លុប​ចោល​ជើងហោះហើរ​របស់​យន្តហោះ​ជាង​១០.០០០​ជើង និង​ជាង​៨០០០​ជើង​ជួប​ការ​យឺតយ៉ាវ​ ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​កមក​រា បាន​ចេញ​ការ​ប្រកាស​អាសន្ន សម្រាប់​​រដ្ឋ​យ៉ាងតិច​១២ ហើយ​រដ្ឋ​ដទៃ​ៗ​ទៀត​នឹង​មានការ​ប្រកាស​អាសន្ន​បន្តបន្ទាប់​ ៕

Previous Post Next Post