ករណីប្រទះឃើញសពរុំដោយថង់ផ្លាសស្ទីកពណ៌ខ្មៅ នៅក្រុងបាវិត, សមត្ថកិច្ចឈានទៅបង្ក្រាបករណីឆរបោកតាមអនឡាញ ឃាត់ខ្លួនមនុស្ស២៦នាក់


KCSM2026-02-10 05-54pm


(ស្វាយរៀង)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសព មានសភាពរុំដោយថង់ផ្លាសស្ទីច ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងជិត២ម៉ោងក្រោយ ក៏បានកំណត់ទីតាំង និងឈានបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។


កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡានោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត រកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញ ចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធី៕









Previous Post Next Post