KCSM2026-02-15 05-32pm
(កំពត)ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា «សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំងអស់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋផ្តល់ព័ត៌មានអំពីការស្នាក់នៅរបស់ជនបរទេស ហើយសមត្ថកិច្ចរកឃើញថាមានបង្កប់នៅ scam online នោះសមត្ថកិច្ចយើងខ្ញុំនឹងផ្តល់ថវិកាចំនួន ១ លានរៀលជាការលើកទឹកចិត្តនិងសូមរក្សាការសម្ងាត់ជូន»។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្ថែមថា ការផ្ដល់ព័ត៌មានអាចទំនាក់ទំនងមកលេខ +855 93 222 155៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
Tags:
សន្តិសុខ និងសង្គម

