KCSM2026-02-17 10-59pm
pm
(អាមេរិក)៖ បន្ទាប់ពីចំណាយពេលជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សហរដ្ឋអាមេរិកហើយនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិក។
ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក កែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៕
អត្ថបទ:fresh news
Tags:
ព័ត៌មានជាតិ







