សេចក្តីជូនដំណឹង÷មានជនអនាមិកយកឈ្មោះនិមិត្តសញ្ញា (Logo) របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅបង្កើតគណីតេលេក្រាមក្លែងក្លាយដើម្បីបោកពលរដ្ឋ, សូមមានការប្រុងប្រយ័ត្ន


KCSM 2026-02-13 02-32pm




(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញសេចក្តីជូនដំណឹងស្តីពីករណី មានជនអនាមិក បានបង្កើតគណនីតេលេក្រាម ដែលមានឈ្មោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ន.ប.ប.ប មានតំណរភ្ជាប់ @ACCD_OFFICIAL_chat និង បានយកនិមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅដាក់ជា Logo Cover Profile ធ្វើសកម្មភាពបោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។


សេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៀតថា ទង្វើរនេះជាអំពើឆបោក មានចែងកំណត់ក្នុងមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេលេក្រាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


នាយកដ្ឋានសូមបញ្ជាក់ថា នាយកដ្ឋានពុំមានគណនីតេលេក្រាមសម្រាប់ទំនាក់ទំនងដាក់ពាក្យបណ្តឹងឡើយ នាយកដ្ឋានមានតែឆាណែលតេលេក្រាម (Channel Telegram) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រើប្រាស់ក្នុងគោលបំណង ចែករំលែកព័ត៌មានផ្សេងៗ ការវិវឌ្ឍន៍បច្ចេកវិទ្យា វិធីសាស្រ្តការពារពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែប៉ុណ្ណោះ។


ខាងក្រោមជាតំណរភ្ជាប់ ឆាណែលតេលេក្រាម (Channel Telegram) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា https://t.me/ACCD_OFFICIAL ៕


Previous Post Next Post