KCSM2026-03-04 04-07pm
(កំពត)នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិប្រាល ឃុំ តានី ស្រុកអង្គរជ័យ ខេត្តកំពត។
បង្កឡើងដោយជនសង្ស័យឈ្មោះ សឹង មាគ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ បានធ្វើសកម្មភាពយកវត្ថុរឹងមុតកាប់ទៅលើជនរងគ្រោះចំនួន០២នាក់
១/ឈ្មោះ អ៊ុកស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ(ត្រូវចំករចំហៀងខាងឆ្វេងពីរកន្លែង ត្រូវចំក្បាលពីក្រោយចំនួនបួនកន្លែងបណ្ដាលឱ្យស្លាប់នៅនិងកន្លែង)
២/ឈ្មោះ ពេជ្រ ញឹប ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ)(ត្រូវក្បាលខាងក្រោយបីកន្លែង កខាងឆ្វេងមួយកន្លែង)
មូលហេតុ: ដោយសង្ស័យគុំនំ
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងស្នងការនិងកម្លាំងអធិការរដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងស្រាវជ្រាវនិងអនុវត្តតាមនីតិវិធី
-ចំណែកសពជនរងគ្រោះទាំង០២នាក់កម្លាំងជំនាញប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។




