ករណីលិចទូក ពេលជិះទៅលេងខ្សាច់នៅតំបន់កោះដាច់ បណ្ដាលឲ្យមនុស្ស២នាក់ស្លា-ប់ និងបា-ត់ខ្លួន៤នាក់


KCSM2026-03-24 12-44m


(កណ្ដាល)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ មានហេតុការណ៍លិចទូកចូលទន្លេមួយ ដោយជនរងគ្រោះចំនួន១២នាក់ ជិះទូកក្នុងទិសដៅទៅលេងឆ្នេរខ្សាច់កោះដាច់ តែមិនទាន់បានដល់គោលដៅផង ស្រាប់តែលិចចូលទន្លេបាត់។ ហេតុការណ៍នេះ ស្ថិតក្នុងភូមិសាស្ដ្រឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។


ក្រោយហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចទាំងខេត្តកណ្ដាល និងខណ្ឌជ្រោយចង្វារ បានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ។ ក្នុងនោះ សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះមានសុវត្ថិភាព ចំនួន៦នាក់, ២នាក់លង់ទឹកស្លាប់ និងនៅសល់៤នាក់ទៀត បន្ដបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរុករក។


ក្នុង​ប្រតិបត្តិការជួយសង្គ្រោះនេះ ក៏មានវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំកម្លាំងរុករកនៅទីតាំងកើតហេតុផងដែរ។


បច្ចុប្បន្នសពអ្នកស្លាប់២នាក់ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារ ខណៈអ្នកដែលបាត់ខ្លួន៤នាក់ទៀត សមត្ថកិច្ចកំពុងរួមដៃគ្នាស្រាវជ្រាវរុករក៕







Previous Post Next Post