មេដឹកនាំហេសបូឡា បដិសេធន៍មិនចរចាជាមួយអ៊ីស្រាអែលឡើយនិងប្តេជ្ញាប្រយុទ្ធ «គ្មានដែនកំណត់»



KCSM2026-03-26 11-37am




(បេរូត)៖ មេដឹកនាំក្រុមហេសបូឡា (Hezbollah) លោក ណាអ៊ីម កាស្សេម (Naim Qassem) បានប្រកាសនៅថ្ងៃពុធនេះថា ការចរចាជាមួយអ៊ីស្រាអែលខណៈពេលកំពុងរងការបាញ់ប្រហារ គឺស្មើនឹងការបង្ខំឱ្យចុះចាញ់។


នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ដែលត្រូវបានអានតំណាងឱ្យរូបលោក និងចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ដែលមានទំនាក់ទំនងជាមួយហេសបូឡា លោក កាស្សេម បានអំពាវនាវឱ្យមានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។


សុន្ទរកថាដដែលនោះបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា អ្នកប្រយុទ្ធហេសបូឡាទាំងអស់បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធទប់ទល់ «ដោយគ្មានដែនកំណត់» ឡើយ៕


ប្រភព:Reuter


Previous Post Next Post