លោកឧត្តមសេនីយ៍ Dan Gaine បានថ្លែងថា÷យោធាអាមេរិកបើកការវាយប្រហារកម្ទេចនាវាដាក់មីនរបស់អុីរ៉ង់


KCSM2026-03-11 02-43pm




(វ៉ាស៊ីនតោន)៖ នាយអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Dan Caine បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពអាមេរិកកំពុងបើកប្រតិបត្តិការវាយប្រហារលើនាវាដាក់មីនរបស់អ៉ីរ៉ង់ និងទីតាំងស្តុកមីនជាច្រើនកន្លែងទៀត។ 


លោកឧត្តមសេនីយ៍ Caine បានបញ្ជាក់ថា ត្រឹមរយៈពេល ១០ថ្ងៃដំបូងនៃប្រតិបត្តិការសង្គ្រាមនេះ អាមេរិកបានបាញ់ពន្លិច ឬកម្ទេចនាវាចម្បាំង និងនាវាចរណ៍របស់អ៉ីរ៉ង់ជាង ៥០គ្រឿង។ សកម្មភាពនេះធ្វើឡើងស្របពេលដែលជម្លោះបានបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិដ៏សំខាន់បំផុតរបស់ពិភពលោក ដែលបណ្តាលឱ្យនាវាដឹកប្រេងមិនអាចឆ្លងកាត់បានជាច្រើនថ្ងៃ និងបង្ខំឱ្យបណ្តាប្រទេសផលិតប្រេងផ្អាកការបូមប្រេងដោយសារឃ្លាំងស្តុកពេញ។


គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានព្រមានបង្កើនកម្រិតសង្គ្រាមលើអ៉ីរ៉ង់ជាថ្មី ប្រសិនបើអ៉ីរ៉ង់នៅតែបន្តបិទផ្លូវដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ា ទោះបីជាលោកធ្លាប់បានព្យាករណ៍ពីការបញ្ចប់សង្គ្រាមនេះដោយឆាប់រហ័សក្តី៕

ប្រភព:Reuter


Previous Post Next Post