អុីរ៉ង់មិនញញើត គំរាមវាយប្រហារគោលដៅពាក់ព័ន្ធនឹងប្រេងអាមេរិក ក្រោយលោក ត្រាំ អះអាងពីការធ្វើឱ្យខូចខាតគោលដៅយោធាអ៉ីរ៉ង់ នៅកោះ Kharg



KCSM2026-03-14 11-06am


(តេហេរ៉ង់)៖ កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងប្រេងអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ អះអាងថាសហរដ្ឋអាមេរិក បានបំផ្លាញទីតាំងយោធាអ៉ីរ៉ង់ នៅលើកោះ Kharg។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។


ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ។ នេះគឺឆ្លើយឆ្លងរបស់អ៉ីរ៉ង់ចំពោះការអត្ថាធិប្បាយ ដែលថាអាមេរិកបានបំផ្លាញគោលដៅយោធាអ៉ីរ៉ង់លើកោះ Kharg ពីសំណាក់លោក ត្រាំ។




Kharg Island ស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីដីគោកអ៉ីរ៉ង់ និងគ្រប់គ្រងប្រហែល ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់អ៉ីរ៉ង់។ សង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលកំពុងបន្ត ​បាន​បង្ក​ភាព​ចលាចល​ក្នុង​ទីផ្សារ​ពិភពលោក និង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ហក់ឡើង៕

Previous Post Next Post