សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ​កំពូលស្តីពីសុខភាពតែមួយ


KCSM2026-04-08 02-57pm


(បារាំង)៖ នៅវេលារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលស្តីពីសុខភាព​តែមួយ (One Health Summit) ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។


កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូល​ស្តីពីភពផែន​ដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជា​ប្រធាន​ក្រុមប្រទេស G7 នៅឆ្នាំ២០២៦។


កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សា​បញ្ហា​ពាក់ព័ន្ធ​នឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕









Previous Post Next Post