កងអង្គរក្សប្រធានាធិបតីអាមេរិក បាញ់តទល់ជាមួយខ្មាន់កាំភ្លើងម្នាក់ នៅក្បែរសេតវិមាន


KCSM2026-05-05 10-31pm


(វ៉ាស៉ីនតោន)៖ កងអង្គរក្សប្រធានាធិបតីអាមេរិក (US Secret Service) បានឱ្យដឹងថាមន្រ្តីរបស់ខ្លួន បានតទល់ជាមួយបុគ្គលគួរឱ្យសង្ស័យម្នាក់ នៅក្បែរសេតវិមាន ដែលក្រោយមកបានបាញ់មកលើពួកគេ មុនពេលរត់គេចដោយថ្មើរជើង និងត្រូវបានបាញ់បណ្តាលឱ្យរបួសធ្ងន់ ដោយកងកម្លាំងអនុវត្តច្បាប់។ 


អនុប្រធានកងអង្គរក្ស លោក Matthew Quinn និយាយថាអង្គរក្សដែល​ដើរ​ល្បាត នៅ​បរិវេណ​ខាងក្រៅ​សេតវិមាន​ បានឃើញបុគ្គល​ម្នាក់​គួរ​ឱ្យ​សង្ស័យម្នាក់ ​ដែល​ទំនង​ជា​មាន​អាវុធ។ បុគ្គលនោះព្យាយាមរត់​ ពេលឃើញមន្រ្តីអង្គរក្សដើរទៅ​ជិត ហើយ​បាន​បាញ់សំដៅមកពួកគេ តែត្រូវមន្រ្តីអង្គរក្សបាញ់តបបណ្តាលឱ្យរបួស រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។


តាមលោក Quinn ម៉ូតូអមដំណើរអនុប្រធានាធិបតី JD Vance ទើបឆ្លងកាត់តំបន់នេះមិនយូរប៉ុន្មាន មុនពេលមានឧប្បតិ្តហេតុ តែគ្មានចំណុចណាមួយបង្ហាញថា ជនសង្ស័យមានបំណងចូលទៅជិតលោក Vance នោះទេ។ ឧប្បត្តិហេតុនោះ បាននាំឱ្យសេតវិមានបិទទ្វាររយៈពេលខ្លី៕


ប្រភព:Reuters




Previous Post Next Post