KCSM2026-03-01 12-27pm
(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ Fars news នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារដ្ឋាភិបាលអុីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអុីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។
តាម Fars news រដ្ឋាភិបាលអុីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល៧ថ្ងៃផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអុីស្រាអែល។
រហូតដល់ថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់ជាច្រើនរួមមាន IRIB Tasnim និង Fars news បានទទួលស្គាល់ថាមេដឹកនាំកំពូលអុីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអុីស្រាអែល៕


