KCSM2026-02-27 01-26pm
សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមក។ បច្ចុប្បន្ន ប្រជាជនយើងគ្រប់មជ្ឈដ្ឋាននិយមប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីទាំងនេះក្នុងឱកាសជាច្រើនដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីផ្សេងៗ ព្រមទាំងការតុបតែងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាដើម ដែលសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ មោទនភាព និងការលើកតម្លៃចំពោះអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ។
Tags:
សិល្បៈនិងកីឡា



