KCSM2026-02-27 01-57pm
(ក្រចេះ)មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ
ស្ថិតនៅខេត្តក្រចេះនាព្រឹកថ្ងៃទី២៧ កុម្ភៈ ២០២៦ វេលាម៉ោង ៥:០០នាទី មានករណីរថយន្តប៉ូលិសម៉ាក Ford Ranger Raptor បុកជាមួយរថយន្តសាំងយ៉ុង លើផ្លូវជាតិលេខ៧ (ក្រចេះ–ស្ទឹងត្រែង) ត្រង់ចំណុចផ្លូវកោងខ្លាំង ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ហេតុការណ៍នេះ បណ្ដាលឲ្យបុរស ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ និង ០១នាក់ រងរបួសស្រាល។ មូលហេតុបឋម គឺបើកបរល្បឿនលឿន មិនប្រុងប្រយ័ត្ន នៅចំណុចផ្លូវកោង។
អាជ្ញាធរ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ បន្ថយល្បឿន និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
Tags:
សន្តិសុខ និងសង្គម




