អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ខណៈការប្រើប្រាស់ឌីជីថលមានការកើនឡើង


KCSM 2026-02-09 01-02pm


(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាពិសេសជាមួយ ​Fresh News នាថ្មីៗនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា សព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ ទទួលព័ត៌មាន ភាគច្រើនតាមរយៈស្មាតហ្វូនរបស់ខ្លួន ដែលនិន្នាការនេះមិនមានការថមថយនោះទេ។


ទន្ទឹងនឹងភាពរីកចម្រើននេះ មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយតាម​បណ្តាញសង្គម ដែលមានលក្ខណៈចម្រុះ ក្នុងនោះក៏មានការឆ្លៀតឱកាសយកមធ្យោបាយបែបថ្មីនេះ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ ហើយក្នុងចំណោមនេះក៏មានក្រុមមួយចំនួនបានឆ្លៀតយកមធ្យោបាយបែបថ្មីនេះ ទៅបម្រើឱ្យអំពើទុច្ចរិតរបស់ខ្លួន ដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលជាដើម។


អ្នកនាំពាក្យក្រសួងព័ត៌មាន​បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលនេះ បានបង្កគ្រោះថ្នាក់សម្រាប់អ្នកទទួលព័ត៌មាន ដោយពុំមែនជាព័ត៌មាន ដែលផ្តល់នូវសុវត្ថិភាព និងគុណភាពសម្រាប់ប្រជាពលរដ្ឋឡើង។ ប្រឈមនឹងបញ្ហានេះ លោកទេព អស្នារិទ្ធ បានសំណូមពរឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានកាន់តែខ្លាំងចំពោះព័ត៌មានក្លែងក្លាយ ហើយត្រូវតែបង្កើននូវភាពធុនរបស់ខ្លួន ដោយនិន្នាការនៃការប្រើប្រាស់ឌីជីថល នឹងមិនមានការថមថយនោះទេ៕


សូមស្តាប់ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន៖







أحدث أقدم