ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកទំនិញ បុកជាមួយរថយន្ដដឹកអ្នកដំណើរ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរងរបួស៤នាក់


KCSM2026-02-12 02-39pm










(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នកដំណើរក្រុមហ៊ុន Cambolink21 នាយប់ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ79-80 ភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 4A-1169 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេខ្លួន) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង។ លុះដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយខាងឆ្វេងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន cambolink21 ពាក់ផ្លាកលេខភ្នំពេញ3G-1246 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួច) ដែលឈប់នៅលើកន្លងផ្លូវយានសាមញ្ញ គ្នាបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយ។


ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់នៅកន្លែងកើតហេតុ និងរបួសមនុស្សចំនួន៤នាក់។ ក្រោយកើតហេតុជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ខណៈរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

أحدث أقدم