អុីស្រាអែល ប្រើយន្ដហោះចម្បាំង ២០០គ្រឿង ដើម្បីវា-យប្រ-ហារលើអុីរ៉ង់


KCSM2026-03-01 01-12pm




(វ៉ាស៊ីនតោន)៖ យោធាអុីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង ២០០គ្រឿង នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអុីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលនេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អុីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Business Insider។


តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងទាំងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់លើគោលដៅជាង ៥០០ ស្ថិតនៅភាគខាងលិច និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់មីស៊ីល។


យោធាអ៉ីស្រាអែលឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះចម្បាំងទាំង២០០គ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ ក៏មានផងដែរយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-15៕

أحدث أقدم