លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជា


KCSM2026-02-13 02-43pm







(ភ្នំពេញ)នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្ដមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជា ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ពិសេសវិស័យភាពយន្តរវាងប្រទេសទាំងពីរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត រដ្ឋទូត ផលិតករ សិល្បករ និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង២០០នាក់។

أحدث أقدم