BREAKING: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់ ទទួលស្គាល់ការស្លា-ប់របស់​មេដឹកនាំកំពូល Ayatollah Ali Khamenei




KCSM2026-03-01 12-22pm


(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់ជាច្រើន នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថាមេដឹកនាំកំពូលអុីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអុីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអុីរ៉ង់ IRIB បានរាយការណ៍ដូច្នេះថា «មេដឹកនាំកំពូលអ៉ីរ៉ង់បានពលីហើយ»។ ចំណែក ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars news ក៏បានទទួលស្គាល់ពី ការស្លាប់របស់លោក Ali Khamenei។


ការទទួលស្គាល់របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល៕

أحدث أقدم