រោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅប្រជាពលរដ្ឋ


KCSM2026-03-04 08-09pm


(កំពង់ស្ពឺ)៖ រោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកស្អុយចូលទៅក្នុងស្រះ បង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។


 រោងចក្របានបង្ហូរទឹកចេញពីរោងចក្រចូលទៅក្នុងស្រះទឹកមួយស្ថិតនៅក្នុងភូមិ។ ទឹកនោះបានជះក្លិនស្អុយយ៉ាងខ្លាំង។


បើតាមប្រជាពលរដ្ឋក្លិនទឹកនោះ គឺស្អុយខ្លាំង ពួកគេមិនអាចទ្រាំបាននោះឡើយ ហើយបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពួកគេ។


តាមក្រមរបស់បរិស្ថាន រាល់រោងចក្រ សហគ្រាស ដែលធ្វើអាជីវកម្មនៅកម្ពុជា មានកាតព្វកិច្ចទទួលខុសត្រូវលើផ្នែកបរិស្ថាន ក្រុមហ៊ុនត្រូវមានកន្លែងស្តុកកាកសំណល់ឱ្យបានត្រឹមត្រូវ ហើយចៀសវាងការបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។


ប្រជាពលរដ្ឋរងការរំខានពីទឹកស្អុយដែលគេបង្ហូរចេញពីរោងចក្រកែច្នៃផ្លែឈើនេះ ស្នើដល់អាជ្ញាធរក្នុងខេត្ត ជាពិសេសក្រសួងបរិស្ថានចុះពិនិត្យសកម្មរោងចក្រនេះ ហើយទប់ស្កាត់សកម្មភាពដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
















أحدث أقدم