បក្ខពួកចោរប្ល-ន់ស្ដ្រីលក់បន្លែ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននគរបាលចា-ប់ខ្លួន និងតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្តាល



KCSM2026-03-21 04-50pm


(កណ្ដាល)៖ បក្ខពួកចោរប្លន់ស្ដ្រីលក់បន្លែនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ម្នាក់ដែលរត់គេចខ្លួននោះ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

ពួកគេដែលបានចាប់ខ្លួននោះ ត្រូវបានលោកស្រី ហ៊ុន ស៊ីវហ្គិច តំណាងអយ្យការធ្វើការចោទប្រកាន់តាមបញ្ញត្តមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយលោក ហោ ចាន់ពិសី ជាចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមលោក ខា ដែនណា បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ។


ផ្អែកតាមរបាយការណ៍របស់នគរបាលពួកចោរប្លន់ បានប្លន់ជាច្រើនលើកមកហើយ និងត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយបក្ខពួកនៅសល់ ក៏កំពុងស្រាវជ្រាវតាមចាប់ខ្លូនផងដែរ។ បក្ខពួកចោរប្លន់ដែលចាប់ខ្លួនឥលូវ និងកន្លងមក និងកំពុងរត់គេចខ្លួនមានឈ្មោះដូចខាងក្រោម៖


១៖ ឈ្មោះ តិច ប៉េងសុីម ភេទប្រុស អាយុ២២ឆ្នាំ (ឃាត់ខ្លួន)

២៖ ឈ្មោះ ឃឹម រដ្ឋាវិន ហៅរក្សា ភេទប្រុស អាយុ១៧ឆ្នាំ (ឃាត់ខ្លួន)

៣៖ ឈ្មោះ វុិត យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (ជាប់ពន្ធនាគារ)

៤៖ ឈ្មោះ យ៉ង់ សេងឡុង ភេទប្រុស អាយុ១៦ឆ្នាំ (គេចខ្លួន)

៥៖ ឈ្មោះ ខៃ ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ (ជាប់ពន្ធនាគារ)

៦៖ ឈ្មោះ ខ្មោច ភេទប្រុស អាយុ២៦ឆ្នាំ (គេចខ្លួន)

៧៖ ឈ្មោះ វ៉ាន់ ម៉េងហុង ភេទប្រុស អាយុ២០ឆ្នាំ (ជាប់ពន្ធនាគារ)

៨៖ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ (ជាប់ពន្ធនាគារ)

៩៖ ឈ្មោះ ទីណូ ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន)

១០៖ ឈ្មោះ កែវ ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន)

១១៖ ឈ្មោះ ថា រក្សា ភេទប្រុស អាយុ២០ឆ្នាំ (ជាប់ពន្ធនាគារ)។


សូមជម្រាបថា កម្លាំងនគរបាលខេត្តកណ្ដាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានខិតខំធ្វើការស្រាវជ្រាវលើរឿងនេះទាំងយប់ទាំងថ្ងៃឥតបានសម្រាកគ្រប់គ្រាន់ឡើយ ពោលគឺតាមបង្ក្រាបរាល់បទល្មើស ទាំងឡាយដែលបានកើតឡើង នៅភូមិសាស្រ្តខេត្តកណ្ដាលជាច្រើនករណី និងខិតខំស្រាវជ្រាវតាមរកមុខសញ្ញាជាបន្តបន្ទាប់ ក្នុងគោលបំណងថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងរកសេចក្ដីសុខជូនពលរដ្ឋ ឲ្យអស់ពីសមត្ថភាព៕




أحدث أقدم