KCSM2026-03-12 04-02pm
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចស្តីពី ការបិទមន្ទីរពហុព្យាបាលឥន្រ្ទទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
នេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ ។ បើយោងតាមប្រសាសន៍លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវបន្ទុក ផ្លូវច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។
អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការក្រសួងសុខាភិបាល និងលោកស្រី វេជ្ជបណ្ឌិត ឡេង ចេងលាង មានភារកិច្ចអនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

