កាន់តែវីវរហើយអុីរ៉ង់លោក ត្រាំ គំរាមកម្ទេចរោងចក្រថាមពលអុីរ៉ង់ បើមិនព្រមបើកច្រក Hormuz ក្នុងពេល៤៨ម៉ោង


KCSM2026-03-22 02-11pm


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី២១ ខែមិនា ឆ្នាំ២០២៦ បានគំរាមថានឹងកម្ទេចរោងចក្រថាមពលរបស់អ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រម បើកច្រកសមុទ្រ ​Hormuz ទាំងស្រុងឡើងវិញ ក្នុងពេល៤៨ម៉ោងទេនោះ។


ការគំរាមរបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកផ្ទាល់បាននិយាយថាកំពុងពិចារណាបន្ធូរបន្ថយប្រតិបត្តិការយោធា ក្រោយធ្វើសង្រ្គាម៣សប្ដាហ៍មកនេះ និងខណៈ អ៉ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រ​ Hormuz ហើយទាហានម៉ារីនអាមេរិករាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគំរាមអ៉ីរ៉ង់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងវាយប្រហារ ហើយកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុង ឡើងវិញក្នុងពេល៤៨ម៉ោងទេនោះ»។


ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៉ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ជាការសងសឹក។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយថាតេហេរ៉ង់ដាក់ការរឹតត្បិតតែទៅលើកប៉ាល់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែលបានចូលរួមក្នុងការវាយប្រហារប្រឆាំងអ៉ីរ៉ង់ តែប៉ុណ្ណោះ ហើយនឹងជួយសម្រួលដល់កប៉ាល់ដឹកប្រេងរបស់បណ្ដាប្រទេសដទៃដែលមិនពាក់ព័ន្ធនឹងជម្លោះ៕




ប្រភព:Reuter


أحدث أقدم