សមាគមសិល្បករលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជួយឧបត្ថម្ភថវិកា១០លានរៀលដល់លោកសារ៉ែនហៅ អូខុង ដែលជាផលិតករជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយរងគ្រោះបាក់ជើងនិងកូនស្រីបានបា-ត់ប-ង់ជី-វិត



KCSM2026-04-19 06-26pm


(ភ្នំពេញ )នៅថ្ងៃទី19-04-2026 លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជួយឧបត្ថម្ភថវិកា១០លានរៀលដល់លោកសារ៉ែនហៅ អូខុង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយរងគ្រោះបាក់ជើងនិងកូនស្រីបានបា-ត់ប-ង់ជី-វិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី18-04-2026  បន្ទាប់ពីទទួលបានដំណឹងតារាសម្តែង និងជាអ្នកដឹកនាំរឿងលោក សារ៉ែន ហៅ ខុង ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ដែលបណ្តាលឱ្យកូនស្រីរបស់លោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯលោក ខុង កំពុងរងរបួសធ្ងន់បាក់ជើង និងផុងលលាដ៍ក្បាលមានឈាមកកក្នុងខួរក្បាល ដែលត្រូវការការវះកាត់បន្ទាន់នោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសឧបត្ថម្ភថវិកាចំនួន9 ១០លានរៀល ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យកូនស្រី និងការព្យាបាលលោក សារ៉ែន ហៅ ខុង។


គួរបញ្ជាក់ផងដែរថា ថវិកាចំនួន១០លានរៀលនេះ ៣លានរៀលជាថវិការបស់សមាគមសិល្បករខ្មែរ រីឯថវិកាចំនួន ៧លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង។ ដោយឡែកប្រសិនបើ ការព្យាបាលលោក ខុង ត្រូវការឈាមច្រើននោះ សមាគមសិល្បករខ្មែរ ក៏មានមូលនិធិឈាមរបស់សមាគមអាចជួយដល់លោក ខុង ក្នុងការព្យាបាលផងដែរ។


ទន្ទឹមនឹងគ្នានោះ តាងនាមសមាគមសិល្បករខ្មែរ ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់គ្រួសារលោក សារ៉ែន ហៅ ខុង ផងដែរ៕

គួរបញ្ជាក់ផងដែរថាលោកសារ៉ែនហៅខុង ជាកូនកសិករក្រីក្រដោយមានភារ:ចិញ្ជឹមម្តាយចាស់ជរានៅឯស្រុកកំណើតផងដែរ ហើយក៏សូមអំពាវនាវដល់សប្បុរសជនទាំងឡាយដទៃទៀតមេត្តាសូមជួយដោយក្តីមេត្តាអនុគ្រោះដល់លោកសារ៉ែនហៅខុងកំពុងជួបទុក្ខផងចុះ ៕


អត្ថបទ:K001









أحدث أقدم