ប្រធានាធិបតីអុីស្រាអែល ចង់ឱ្យនាយករដ្ឋមន្រ្តី​ ណេតាន់យ៉ាហ៊ូ សារភាពកំហុស មុនពិចារណាលើកលែងទោសពុករលួយ


KCSM2026-04-28 03-53pm


(ហ៊្សេរុយសាឡិម)៖ ប្រធានាធិបតីអ៉ីស្រាអែល បាននិយាយថា លោកនឹងពិចារណារលើសំណើលើកលែងទោស សម្រាប់នាយករដ្ឋមន្រ្តី Benjamin Netanyahu ជុំវិញរឿងក្តី​ពុករលួយ​ លុះត្រាតែ​មានការ​យល់ព្រម​សារភាព​កំហុស​ជាមុនសិន។ 


លោក Isaac Herzog បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយគឺជាដំណោះស្រាយល្អបំផុត ក្នុងករណីរបស់លោក Netanyahu។ លោកគូសបញ្ជាក់ថា «មុននឹងដោះស្រាយសំណើសុំលើកលែងទោស ការខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងភាគីនានា នៅខាងក្រៅបន្ទប់សវនាការ គួរតែមានជាមុនសិន»។


ចំណោទផ្លូវច្បាប់​នៃលោក Netanyahu ដែលបានផ្តើមដោយការស៉ើបអង្កេត កាលពីប្រហែល ១០ឆ្នាំមុន បានធ្វើឱ្យប្រជាជនអ៉ីស្រាអែលបែកបាក់ និងរង្គោះរង្គើដល់នយោបាយជាតិ តាមរយៈការបោះឆ្នោតចំនួន ៥ជុំ រវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ លោក Netanyahu បដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភទំនុកចិត្ត៕


ប្រភព:Reuters



Previous Post Next Post