KCSM2026-04-28 03-53pm
(ហ៊្សេរុយសាឡិម)៖ ប្រធានាធិបតីអ៉ីស្រាអែល បាននិយាយថា លោកនឹងពិចារណារលើសំណើលើកលែងទោស សម្រាប់នាយករដ្ឋមន្រ្តី Benjamin Netanyahu ជុំវិញរឿងក្តីពុករលួយ លុះត្រាតែមានការយល់ព្រមសារភាពកំហុសជាមុនសិន។
លោក Isaac Herzog បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយគឺជាដំណោះស្រាយល្អបំផុត ក្នុងករណីរបស់លោក Netanyahu។ លោកគូសបញ្ជាក់ថា «មុននឹងដោះស្រាយសំណើសុំលើកលែងទោស ការខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងភាគីនានា នៅខាងក្រៅបន្ទប់សវនាការ គួរតែមានជាមុនសិន»។
ចំណោទផ្លូវច្បាប់នៃលោក Netanyahu ដែលបានផ្តើមដោយការស៉ើបអង្កេត កាលពីប្រហែល ១០ឆ្នាំមុន បានធ្វើឱ្យប្រជាជនអ៉ីស្រាអែលបែកបាក់ និងរង្គោះរង្គើដល់នយោបាយជាតិ តាមរយៈការបោះឆ្នោតចំនួន ៥ជុំ រវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ លោក Netanyahu បដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភទំនុកចិត្ត៕
ប្រភព:Reuters

