សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ថវិការជូនជនរងគ្រោះជនជាតិជប៉ុនវិញហើយ ក្នុងករណីចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកម៉ាស្សាលួចចំនួន ២០០០០ យ៉េន


KCSM2026-04-27 02-38pm


(ភ្នំពេញ)សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ថវិការដែលបុគ្គលិកម៉ាស្សាលួចចំនួន ២០០០០ យ៉េន ដល់ជនរងគ្រោះជាជនជាតិជប៉ុនវិញនៅព្រឹកថ្ងៃទី ២៧ ០៤ ២៦ ខណៈម្ចាស់ហាងដែលរួមគំនិតក៏ត្រូវបានឃាត់ខ្លួនផងដែរ! ករណីនេះបានកើតឡើងបន្ទាប់ពីភ្ញៀវជនជាតិជប៉ុនពីរនាក់ប្ដីប្រពន្ធបានចូលទៅម៉ាស្សានៅយប់ថ្ងៃទី ២៥ មេសា ២០២៦ រួចត្រូវបុគ្គលិកបន្លំលួចលុយដែលគិតជាដុល្លារប្រមាណជាង ១០០ ដុល្លារ។ 


ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនម្ចាស់ហាងដែលបានទទួលលុយពីបុគ្គលិកហើយព្យាយាមលាក់បាំងគេចខ្លួន។ 


បច្ចុប្បន្នសមត្ថកិច្ចបានដកហូតលុយយកមកប្រគល់ជូនជនរងគ្រោះវិញរួចរាល់ហើយ និងកំពុងបន្តស្វែងរកចាប់ខ្លួនបុគ្គលិកស្រីដែលដៃដល់ម្នាក់ទៀតមកផ្ដន្ទាទោសតាមច្បាប់ ក៏ដូចជាដាក់បទបញ្ជាឱ្យអធិការនគរបាលទាំង ១៤ ខណ្ឌ ត្រួតពិនិត្យរាល់ទីតាំងម៉ាស្សាដែលគ្មានច្បាប់អនុញ្ញាត ឬមិនទទួលខុសត្រូវលើសុវត្ថិភាពភ្ញៀវដែលធ្វើឱ្យខូចកិត្តិយសជាតិបែបនេះ។



أحدث أقدم