ក្រុមមន្ត្រីអាមេរិកអះអាងថាការដោះគ្រាប់មីនសមុទ្រក្នុងច្រកសមុទ្រ Hormuz អាចនឹងចាយពេល ៦ខែ




KCSM2026-04-23 02-58pm


(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបាននិយាយថាវាអាចនឹងត្រូវចំណាយពេល ៦ខែ ដើម្បីបោសសម្អាតគ្រាប់មីនសមុទ្រនៅក្នុងតំបន់ច្រកសមុទ្រ Hormuz។


AP ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាការអះអាងខាងលើធ្វើឡើងដោយក្រុមមន្ត្រីមកពីក្រសួងការពារជាតិអាមេរិក ដែលបានផ្ដល់ ព័ត៌មានស្ដីពីស្ថានការណ៍នៅក្នុងតំបន់ច្រកសមុទ្រ Hormuz អំឡុងការសង្ខេបព័ត៌មានសម្ងាត់ទៅកាន់គណៈកម្មាធិការសេវាប្រដាប់អាវុធនៃសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។


ប៉ុន្តែបើតាម AP អំឡុងការផ្ដល់សក្ខីកម្មនោះ ក្រុមតំណាងរាស្ត្រអាមេរិកមានសំណួរច្រើនជាងទទួលបានចម្លើយ។ ក្រុមអ្នកតំណាងរាស្ត្រអាមេរិកបានចោទសួរអំពីការចំណាយលើសង្រ្គាមអ៉ីរ៉ង់ យុទ្ធសាស្ត្រ និងកម្មវត្ថុរបស់យោធាអាមេរិក តែមិនបានទទួលចម្លើយតបវិញនោះទេ។ មិនតែប៉ុណ្ណោះក្រុមមន្ត្រីក្រសួងការពារជាតិអាមេរិកក៏មិនបានផ្ដល់ចម្លើយលម្អិតនោះដែរទៅនឹងសំណួរ ជុំវិញការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលត្រូវបានរាយការណ៍ថាបានធ្លាក់ចំសាលារៀនមួយក្នុងប្រទេសអ៉ីរ៉ង់អំឡុងប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាម ដោយបណ្ដាលឱ្យមនុស្ស១៦៥នាក់ស្លាប់ ក្នុងនោះភាគច្រើនជាក្មេងស្រីសិស្សសាលា៕


ប្រភព:AP


أحدث أقدم