KCSM2026-05-27 02-44pm
(ភ្នំពេញ )នាពីព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ មានរយះពេល២ថ្ងៃ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានដឹកនាំ វិនិយោគិន ពាណិជ្ជករ ឧស្សាហករ អាជីវករ អគ្គនាយក នាយកប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បករ និងម្ចាស់ផលិតផល តាមវិស័យ តាមផ្នែក ចូលរួម យុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានា ស្ដីពី “មូលដ្ឋានគ្រឹះការគ្រប់គ្រងសហគ្រាស និងអនុលោមភាពផលិតផល” ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ដោយមានការចូលរួមពី លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ និងនវានុវត្តន៍ លោកបណ្ឌិតឪសថសាស្រ្ដ ឯម វុឌ្ឍីន៍ ប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរាជធានីភ្នំពេញ និងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ស្ថិតនៅវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ជ្រោយចង្វារ ក្នុងគោលបំណងបណ្តុះគំនិតលើអាជីវកម្មនិងមុខរបរតាមអានុលោមច្បាប់ និងផ្តល់នៅចំណេះដឹង ការចុះបញ្ជី ការផលិតរបស់ផលិតផល ទៅតាមលក្ខណះច្បាប់ត្រឹមត្រូវដើម្បីជាប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាស់និងសង្គមផងដែរ ។













