សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិន​ត្រូវ​ជ្រុលនោះទេផលិតផលថៃ​ផលិតនៅកម្ពុជាត្រូវបន្តប្រើ


KCSM2026-05-14 04-43pm


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិន​ត្រូវ​ជ្រុលនោះទេ ផលិតផលថៃ​ផលិតនៅកម្ពុជាត្រូវបន្តប្រើ។


ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្វាយរៀង។


យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់​ចំណូល ២៨០ពាន់លានបាត។ ការហូរ​ចេញ​ពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់​ផលិត​កម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ៕



Previous Post Next Post