KCSM2026-05-20 09-18AM
(ភ្នំពេញ)នៅរសៀលថ្ងៃទី១៩.០៥.២០២៦ ឯកឧត្តម ឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព ប្រធានសហពន្ធ័យុវជនសេដ្ឋកិច្ចនៅកម្ពុជា បានអនុញាតិអោយលោក ជយ័ សេដ្ឋា អគ្គនាយកសារព័ត៌មាន KCSM TV NEWS និងលោកស្រី នាង វន្នី ចូលជួបសំណេះសំណាលសម្តែងការគួរសម សួរសុខទុក្ខនិងពិភាក្សាជុំវិញបញ្ហាសុខភាពអនាមយ័និងអាជីវកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុដែលកំពុងតែបង្កើតនៅពេលបច្ចុប្បន្ននិងបង្កើនទៅអនាគត ផ្តោតលើ(សិប្បកម្មសំរាប់ផលិតផលខ្មែរ លក្ខណះបែបឧ៊សថបុរាណទ្រទ្រង់សុខភាព )
ក្នុងមតិសំណេះសំណាល ឯកឧត្តម ឧកញ៉ា សមូហកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍ថា និងជួយជំរុញរៀបចំឯកសារ និងបង្រៀនរៀបចំការផលិតអោយមានលក្ខណះស្តង់ដា មានអនាមយ័ល្អ ប្រកបដោយគុណភាព ដែលផ្គត់ផ្គង់ផលិតពីវត្ថុធាតុដើមពី ធម្មជាតិពិតៗ នឹងត្រូវចុះបញ្ជីការទទួលស្គាល់ពីក្រសួងពាក់ពន្ធ័ដើម្បីផ្តល់នូវសុខភាពដល់អ្នកដែលបានប្រើប្រាស់ជាប្រយោជន៍ដល់សុខភាព ជាក្តីសង្ឃឹមក្នុងជីវិតគ្រួសារនិងក្នុងសង្គមជាតិក៏ដូចជាលើកកំពស់ផលិតផលខ្មែរ ស្របពេលដើរតាមគោលការរាជរដ្ឋាភិបាលកំពុងជំរុញជាតិនិយម ក្នុងការផលិតផលក្នុងស្រុក (ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ) ។ បន្ទាប់ពីការសំណេះសំណាលលោកបណ្ឌិតក៏បានផ្តល់លិខិតអញ្ជើញចំពោះលោកជយ័ សេដ្ឋា ឯកទេសផលិតបែបសិប្បកម្មបែបឧ៊សថបុរាណនិងCOSMETIC អោយចូលរួមរៀនវគ្គបណ្តុះបណ្តោលនៅថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦ អំពីការធ្វើអាជីវកម្មសេដ្ឋកិច្ចនៅកម្ពុជានិងបង្កើតសិប្បកម្មផលិតអោយមានលក្ខណះស្តង់ដាអនាមយ័អោយបានល្អ ។
ជាកិច្ចបញ្ចប់បានបង្ហាញពីក្តីគោរពស្រលាញ់ សង្ឃឹមញញឹមសោមនស្សរីករាយនិងថតរូបភាពទុកជាអនុស្សាវរីយ៍ផងដែរ ។
អត្ថបទដោយ K001








