លោកឧកញ់ា ហេង ឡុង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ធ័នាំខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធ័បំណុល ។


KCSM2026-06-05 02-04PM


(ភ្នំពេញ)នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមមួយចំនួន ដោយអះអាងថា លោកឧកញ៉ា ហេង ឡុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិរញ្ញវត្ថុ។


តាមប្រភពព័ត៌មានខាងលើ ការនាំខ្លួននេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ខណៈលោក ហេង ឡុង ស្ថិតនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ប្រភពមួយចំនួនបានអះអាងថា សំណុំរឿងនេះអាចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុដែលមិនទាន់មានការទូទាត់ ខណៈប្រភពផ្សេងទៀតបានលើកឡើងថា ភាគីពាក់ព័ន្ធកំពុងធ្វើការចរចា និងសម្របសម្រួលជាមួយដើមបណ្តឹង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។


យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ មិនទាន់មានសេចក្ដីប្រកាស ឬការបញ្ជាក់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធណាមួយ ជុំវិញករណីនេះនៅឡើយទេ។ ស្របពេលជាមួយគ្នានេះ លោក ហេង ឡុង និងអ្នកស្រី ចន ច័ន្ទលក្ខិណា ក៏មិនទាន់បានចេញសេចក្ដីបកស្រាយ ឬបញ្ជាក់ព័ត៌មានជាសាធារណៈពាក់ព័ន្ធនឹងការអះអាងខាងលើនៅឡើយដែរ។



Previous Post Next Post