ទៀតហើយ ! សមត្ថកិច្ចឃាត់ខ្លួន​លោកផ្កាយ​២​ ម្នាក់​នៅ​ខណ្ឌឬស្សីកែវ​ ពាក់​ព័ន្ធ​ផ្ដល់​ទីតាំង​អោយ​ពួក​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​


KCSM2026-06-01 08-43pm


ប្រភព​ពី​ខណ្ឌឬស្សីកែវ​បានអោយដឹងថា​ នៅរសៀល​ថ្ងៃ​ទី​ ១​ខែ​ មិថុនា​ ឆ្នាំ​ ២០២៦​ នេះ​ លោក​ ជិន​ ប៊ុនធឿន​ ប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌឬស្សីកែវ​ បានដឹកនាំ​ មន្រ្តី​នគរបាល​ខណ្ឌ​ ឬស្សីកែវ​ ស្ទាក់ឃាត់ខ្លួនលោក​ឧត្ដមសេនីយ៍ទោ​ ហួរ​ សុខហេង​ ពាក់ព័ន្ធ​ផ្ដល់​ទីតាំង​អោយពួកឧក្រិដ្ឋជនឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ នៅ​សង្កាត់​ ស្វាយ​ប៉ាក​ ខណ្ឌ​ ឬស្សីកែវ​ ។  


ការ​ឃាត់ខ្លួននេះ​បាន​ធ្វេីឡេីង​បន្ទាប់​ពី​ គណៈបញ្ជាការឯកភាព​ខណ្ឌ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះចំនួន​ ៤ទីតាំង​ស្ថិតនៅ​ ភូមិ​ ស្វាយ​ប៉ាក​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឬស្សីកែវ​ យប់ថ្ងៃទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ដោយ​ឃា moត់ជនបរទេសបានមួយ​ចំនួន​ និង​ ដកហូត​វត្ថុតាង​រួមមាន​ទូរស័ព្ទដៃ​ ៣១៣គ្រឿង​ កុំព្យូទ័រ​ ៤០គ្រឿង​ និង​សម្ភារមួយចំនួនទៀត​ ។  ទីតាំង​ផ្ទះ​ទាំងនេះ​ត្រូវបនគេឹងថា​ជា​របស់លោកឧត្ដមសេនីយ៍ទោ​ ហួរ​ សុខហេង​ ។







أحدث أقدم