កម្លាំងអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូន​ទៅតុលាការ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន


KCSM2026-02-16 06-27pm







(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង ១៣៖១០នាទីនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំង​ជំនាញ​កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន​​​ បានឆ្មក់បង្រ្កាបជាក់ស្ដែងនូវករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែមួយកន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


ជនសង្ស័យទាំង៤នាក់រួមមាន៖


*ទី១៖ ឈ្មោះ ភិន មាស អាយុ៣៦ឆ្នាំ ភូមិព្រៃពពេល ឃុំពើក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

*ទី២៖ ឈ្មោះ ឈឺន គុណ អាយុ៤៦ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​

*ទី៣៖ ឈ្មោះ គង់ វិច្ឆិកា អាយុ១៨ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

*ទី៤៖ ឈ្មោះ ញ៉ាន ចាន់សៅ អាយុ២៧ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


កម្លាំង​ជំនាញ​អាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់, ទូរសព្ទចំនួន៧គ្រឿង, កាំបិតចំនួន២ដើម, កំណាត់ឈើចំនួន១ដើម (ប្រវែងប្រហែល កន្លះម៉ែត្រ), លោហៈធាតុពណ៌លឿង (ខ្សែក) ចំនួន១ខ្សែ, ម៉ូតូចំនួន២គ្រឿង ​​,ថង់ច្រក​​​​​ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​ សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។


أحدث أقدم