ករណីក្មេងស្ទាវសិស្សសាលា ដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្បែររង្វង់មូលកាំកូស៉ីតធី ខណ្ឌទួលគោក ត្រូវកម្លាំងនគរបាល តាមស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួន២នាក់ ។


KCSM2026-02-17 11-03pm


(ភ្នំពេញ)៖ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនសិស្សសាលា២នាក់ ជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៦ ករណីដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្បែររង្វង់មូលកាំកូស៊ីតធី។


របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា សិស្សសាលាទាំង២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន៖


*ទី១៖ ឈ្មោះ កេង វិចរ៉ា ជាសិស្សថ្នាក់ទី១១ D1 វិទ្យាល័យឥន្ទ្រទេវី អាយុ១៧ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅតាមផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។


*ទី២៖ ឈ្មោះ ប៉ាល់ បូរ៉ា ជាសិស្សថ្នាក់ទី១១ D2 វិទ្យាល័យឥន្ទ្រទេវី អាយុ១៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា សកម្មភាពហិង្សាដេញវាយគ្នាយ៉ាងអនាធិបតេយ្យនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើដងផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៥៣ ក្រុមទី៥ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦៖៥៧នាទី។


ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍នេះ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការចាប់ខ្លួនជនបង្ក២នាក់ ដើម្បីសួរនាំបន្ត។


វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 និងទូរស័ព្ទដៃ០១គ្រឿង។


បច្ចុប្បន្ន សិស្សសាលាទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕





أحدث أقدم