KCSM2026-02-13 02-35pm
(តាកែវ)៖ អ្នកកាសែត២នាក់ នៅខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីផ្សាយព័ត៌មានដែលអាជ្ញាធរបានអះអាងថា ជាការផ្សាយព័ត៌មានប្រឌិតថា ខេត្តតាកែវ មានទីតាំងស្គេមអនឡាញ។
អ្នកកាសែតទាំង២នាក់ ដែលនគរបាលឃាត់ខ្លួនឈ្មោះ ព្រហ្ម សុផៃ និងឈ្មោះ ស៊ាង ប៊ុនសុង។ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងពីរផ្សេងគ្នា។
បើតាមសេចក្ដីរាយការណ៍ ការឃាត់ខ្លួននេះបន្ទាប់ពីអ្នកកាសែតខាងលើ បានចុះផ្សាយថា ខេត្តតាកែវមានទីតាំងស្គេមអនឡាញ, អភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី យកលុយគេចំនួន៥០០០ដុល្លារ ដែលជារឿងមិនពិត។ អាជ្ញាធរបានចាត់ទុកថា ការផ្សាយព័ត៌មានមិនពិត នឹងធ្វើឲ្យអ្នកវិនិយោគភ័យខ្លាច។
ប្រភព:fresh news
Tags:
សន្តិសុខ និងសង្គម


