ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Ford Ranger Rapter បុកជាមួយរថយន្តសាំងយ៉ុង លើផ្លូវជាតិលេខ៧បណ្តាលអោយមនុស្ស២នាក់ស្លា-ប់ និងម្នាក់រងរបួស នៅខេត្តក្រចេះ៕



KCSM2026-02-27 01-57pm







(ក្រចេះ)មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ 

ស្ថិតនៅខេត្តក្រចេះនាព្រឹកថ្ងៃទី២៧ កុម្ភៈ ២០២៦ វេលាម៉ោង ៥:០០នាទី មានករណីរថយន្តប៉ូលិសម៉ាក Ford Ranger Raptor បុកជាមួយរថយន្តសាំងយ៉ុង លើផ្លូវជាតិលេខ៧ (ក្រចេះ–ស្ទឹងត្រែង) ត្រង់ចំណុចផ្លូវកោងខ្លាំង ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ហេតុការណ៍នេះ បណ្ដាលឲ្យបុរស ០២នាក់ ស្លាប់នៅកន្លែងកើតហេតុ និង ០១នាក់ រងរបួសស្រាល។ មូលហេតុបឋម គឺបើកបរល្បឿនលឿន មិនប្រុងប្រយ័ត្ន នៅចំណុចផ្លូវកោង។

អាជ្ញាធរ អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ បន្ថយល្បឿន និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

أحدث أقدم