អ៊ីរ៉ង់បដិសេធន៍ការឆ្លើយតបដំបូងចំពោះសំណើរសន្តិភាពរបស់អាមេរិកមិនទាន់ទទួលផលវិជ្ជមាននៅឡើយទេ



KCSM2026-03-26 10-54am


(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ការឆ្លើយតបជាបឋមរបស់ប្រទេសអ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម គឺ «មិនមានភាពវិជ្ជមាននោះទេ»។


ទោះជាយ៉ាងណា មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងតេហេរ៉ង់នៅតែបន្តធ្វើការត្រួតពិនិត្យ និងពិចារណាលើសំណើរនេះឱ្យបានលម្អិតបន្ថែមទៀតនៅឡើយ។


ប្រភពដដែលបានបញ្ជាក់ប្រាប់ Reuters ទៀតថា ការឆ្លើយតបដំបូងរបស់ទីក្រុងតេហេរ៉ង់ ត្រូវបានប្រគល់ជូនប្រទេសប៉ាគីស្ថានរួចរាល់ហើយ ដើម្បីជាអ្នកនាំសារបញ្ជូនបន្តទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕


ប្រភព:Reuter


أحدث أقدم