ប្រមុខកំពូលអុីស្រាអែលត្រូវបានឆ្មាំបដិវត្តន៍អុីរ៉ង់ ប្ដេជ្ញាតាមសម្លាប់


KCSM2026-03-15 04-17pm


(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងតាមសម្លាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ឱ្យទាល់តែបាន ខណៈសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្ត។


នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនមានឈ្មោះថា Sepah News កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគំរាមដូច្នេះថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កូនក្មេងម្នាក់នេះ (លោក Netanyahu) នៅមានជីវិត យើងនឹងបន្តតាមប្រមាញ់ និងសម្លាប់រូបគេដោយកម្លាំងពេញទំហឹង»។


ការគំរាមតាមសម្លាប់លោក Netanyahu ពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កើតមានឡើងបន្ទាប់ពីមានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាំគ្នាចោទសួរថាតើលោក Netanyahu កំពុងស្ថិតនៅទីណា ក្រោយរូបលោកមិនបានបង្ហាញខ្លួនជាច្រើនថ្ងៃមកនេះ៕


ប្រភព:AFP




أحدث أقدم