ករណីកម្ចីខុសច្បាប់ តម្រូវឱ្យអ្នកខ្ចីថតអា-ក្រាតកាយ ត្រូវនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន



KCSM2026-09-01 12-48pm


(ភ្នំពេញ)៖ អ្នកផ្តល់កម្ចីខុសច្បាប់មួយរូប ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន បន្ទាប់ពីរកឃើញជននេះ ធ្វើសកម្មភាពល្មើសច្បាប់ពាក់ព័ន្ធការផ្តល់កម្ចី ដោយគំរាមកូនបំណុលចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម។


យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ជនស្ស័យឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។


ប្រភពបន្តថា នៅពេលជនរងគ្រោះមិនមានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។


បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕





Powered by Blogger.