កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌឱ្យចូលបំរើកងរាជអាវុធហត្ថ


KCSM2026-08-28 01-11pm


(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដើម្បីបំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធ ដោយចាប់ផ្តើម ចែកពាក្យចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៦។


សេចក្តីជូនដំណឹងដដែលនេះបាននិយាយអំពី លក្ខខណ្ឌនៃការជ្រើសរើស៖


១. មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ) ២. មានអាយុពី១៨ឆ្នាំ ដល់ ២៥​ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣. មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤. មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦. មានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ ៧. បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យ លក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព ៨. បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ ដោយត្រូវឆ្លងកាត់ការត្រួតពិនិត្យឈាម,កាយសម្បទា និងទឹកមូត្រ។


យ៉ាងណាក៏ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានបញ្ជាក់អំពីបរិមាណនៃយោធិន ដែលត្រូវជ្រើសរើសនោះថាមានចំនួន ប៉ុន្មានអ្នកនៅឡើយទេ៕





Powered by Blogger.