​តើលោក លាង ហាក់(ហៅម៉ៅ)​ជានរណា? បានជាហ៊ានកាងល្បែងសុីសង២កន្លែងជាច្រើនប្រភេទ បើកលេងយ៉ាងគគ្រឹកគគ្រេង មិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ ! ទីតាំងទី១ ស្ថិតនៅប្លុកផែថ្ម ផ្លូវ៨០​សង្កាត់ស្រះចក និងមួយកន្លែងទៀតនៅផ្ទះលេខ៦៣ ផ្លូវ១៣០ សង្កាត់ផ្សារចាស់​ខណ្ឌដូនពេញ​។​

 ​


KCSM2026-10-30 07-46pm

(ភ្នំពេញ)ល្បែងសុីសងជាច្រើនប្រភេទ ២កន្លែង បានពពាក់ពពូនផ្តុំគ្នាដោយអ្នកញៀនល្បែង ។​ សហការីអង្គភាពយើងបានចុះផ្តិតយករូបភាពករណីល្បែងសុីសងជាច្រើនប្រភេទ២កន្លែងស្ថិតនៅប្លុកផែថ្ម​ផ្លូវលេខ​៨០ សង្កាត់ស្រះចក​និងមួយកន្លែងទៀត ស្ថិតនៅផ្ទះលេខ៦៣ ផ្លូវ១៣០ ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​  ទីតាំង២កន្លែងនេះ បានបើកនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទតាមប្រព័ន្ធ( អនឡាញ )ពួកក្រុមញៀនល្បែងដែលកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ មិនខ្លាចញញើតសមត្ថកិច្ចជំនាញចុះបង្រ្កាបសោះ  ។​

បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានប្រាប់អង្គភាពយើងឲ្យបានដឹងថាទីតាំងទាំង២ខាងលើនេះ មានការបើកលេងជារៀងរាល់ថ្ងៃ ដោយមានអ្នកកាងឈ្មោះ លោក លាង ហាក់  (ហៅម៉ៅ) ជាអ្នកបើកនិងជាអ្នករត់ការសម្របសម្រួលក្នុងករណីបិទបាំងបទល្មើសនេះ។​យើងដឹងហើយថារាជរដ្ឋាភិបាលបានប្រកាសអោយបិទរាល់ល្បែងសុីសងគ្រប់ប្រភេទ​ទំាងឡាយណា ដែលធ្វើអោយកើតចោរកម្ម គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ដែលនាំអោយអស្ថេរភាពក្នុងសង្គម ភូមិ​ឃុំ​គ្មានសុវត្ថិភាព ព្រោះល្បែងសុីសងទាំងនេះបានសុីដល់កាំជន្ដើររបស់ប្រជាពលរដ្ឋ​ដោយមិនដឹងខ្លួន ។​
ប្រជាពលរដ្ឋបានដាក់ការសង្សយ័ទៅលើសមត្ថកិច្ច មើលមិនឃើញ មិនហ៊ានបង្រ្កាបល្បែងសុីសង២ទីតាំងខាងលើព្រោះតែត្រូវថ្នាំសន្តំរបស់លោក​លាង​ហាក់  (ហៅ ម៉ៅ)​ឫ យ៉ាងណា​?​

ដូច្នេះហើយអាជ្ញាធរមូលដ្ឋានដែលមានសមត្ថកិច្ច គួរតែយកចិត្តទុកដាក់ បង្ក្រាប ឲ្យអស់រាល់បទល្មើស ល្បែងស៊ីសងគ្រឿងញៀន ដែលមាននៅក្នុង មូលដ្ឋានរបស់អស់លោក  ក៏ដូចជាអនុវត្តន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីប្រជាពលរដ្ឋបានរស់នៅកក់ក្តៅ​និងទំនុកចិត្តនៅមូលដ្ឋានរបស់ខ្លួន។​

ជាទីបញ្ចប់បងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលមានសមត្ថកិច្ចជំនាញ ជាពិសេស លោកមេប៉ុស្តិ៍ស្រះចក លោកមេប៉ុស្តិផ្សារចាស់ និងលោកអធិការខណ្ឌដូនពេញ ព្រមទាំង​លោកអភិបាល ខណ្ឌដូនពេញ សូមលោកមេត្តាដាក់កម្លាំងឲ្យចុះត្រួតពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងសុីសងខាងលើនេះផងទាន  ! នេះជាកង្វល់ប្រជាពលរដ្ឋ សូមអរគុណ..!


Powered by Blogger.