ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ ប្រាប់ពីវិធីសាស្ត្រផ្ទៀងផ្ទាត់ ដើម្បីកុំចាញ់បោកជនខិលខូច បន្លំជាមិត្តភក្តិ ឬសាច់ញាតិទាក់ទងមកខ្ចីលុយ
KCSM2026-09-26 07-51Pm
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់អំពីវិធីសាស្ត្រផ្ទៀងផ្ទាត់ ដើម្បីកុំចាញ់បោកជនខិលខូច បន្លំជាមិត្តភក្តិ ឬសាច់ញាតិទាក់ទងមកខ្ចីលុយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៊ូ ផាន់ណារិទ្ធ អញ្ជើញចូលរួម ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការគំរាមកំហែងសន្តិសុខ អិនធើណែតនៅកម្ពុជានៅ ឆ្នាំ២០២៧» ក្នុងកម្មវិធី CYBER SECURITY។
លោក អ៊ូ ផាន់ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាជជែកគ្នា តាម Facebook មានសម្លេង ដោយខ្លះថាមនុស្សពិត ខ្លះថា Ai ដូច្នេះសូមកុំជឿត្រឹមសម្លេង ត្រូវតេទៅលេខផ្ទាល់ និងជួបគ្នាផ្ទាល់ក្នុងករណីចង់ខ្ចីលុយ»៕

Post a Comment