អុីរ៉ង់គំរាមទៅកូរ៉េខាងត្បូងកុំឱ្យលូកដៃបញ្ជូនកងទ័ពចូលរួមប្រតិបត្តិការជាមួយអាមេរិក នៅច្រក Hormuz
KCSM2026-09-08 10-23am
(តេហេរ៉ង់)៖ ក្រសួងការបរទេសអុីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសកូរ៉េខាងត្បូង កុំឱ្យបញ្ជូនកងទ័ព ឬចូលរួមក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាទង្វើនេះនឹងត្រូវប្រឈមមុខនឹង «ផលវិបាកធ្ងន់ធ្ងរ»។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថាកំពុងពិចារណាលើការជួយជ្រោមជ្រែងដល់កិច្ចការពារសន្តិសុខរបស់អាមេរិកនៅច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានសង្កត់ធ្ងន់ថា រាល់ការពង្រាយកងទ័ព ឬការចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅច្រកសមុទ្រ Hormuz គឺស្មើនឹងការគាំទ្រដោយផ្ទាល់ដល់ការឈ្លានពានរបស់អាមេរិក។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយ នៃពិភពលោក ត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងតាំងពីសង្គ្រាមរវាងអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ខណៈដែលអ៉ីរ៉ង់នៅតែបន្តតម្រូវឱ្យនាវាទាំងអស់ត្រូវសុំការអនុញ្ញាតជាមុន មុននឹងឆ្លងកាត់៕
ប្រភពៈ sinhour news

Post a Comment