ប្រធានាធិបតីបារាំងលោក Macrobg ត្រៀមវិធានការឆ្លើយតប ដោយអះអាងថាការគំរាមកំហែងបែបចម្រុះពីសំណាក់រុស្សី កាន់តែខ្លាំងឡើង

KCSM2026-09-19 12-26pm (ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក សេវាប៉ុន្មានអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៉ីបានកំណត់គោលដៅវាយប្រហារបែបចម្រុះ (Hybrid attacks) មកលើប្រទេសបារាំង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ព្រមទាំងបានសន្យាថានឹងចាត់វិធានការឆ្លើយតបវិញ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំគណបក្សនយោបាយនានានៅរដ្ឋធានីប៉ារីស ដើម្បីពិភាក្សាអំពីការវិវត្តនៃស្ថានការណ៍អន្តរជាតិ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការគំរាមកំហែង ជាពិសេសការគំរាមកំហែងបែបចម្រុះរបស់រុស្ស៉ី ដែលអឺរ៉ុប និងប្រទេសបារាំងកំពុងប្រឈមមុខ បានកើនឡើងកាន់តែខ្លាំង»។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានសរសេរនៅលើបណ្តាញសង្គម X ថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងត្រូវកៀរគរដើម្បីឆ្លើយតបនឹងបញ្ហានេះ ដោយលោកបានសង្កត់ធ្ងន់ថា «គោលដៅគឺច្បាស់លាស់ណាស់៖ គឺការកៀរគរយន្តការរដ្ឋទាំងអស់ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងការគំរាមកំហែងថ្មីៗទាំងនេះ»។ គួរបញ្ជាក់ថា ការវាយប្រហារបែបចម្រុះ (Hybrid attacks) ជាទូទៅសំដៅលើការរួមបញ្ចូលគ្នានៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានមិនពិត និងយុទ្ធនាការបង្កអស្ថិរភាពនយោបាយ និងសង្គម ដោយបណ្តាប្រទេសនៅអឺរ៉ុបបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសកម្មភាពទាំងនេះរបស់ទីក្រុងមូស្គូ ចំពេលដែលភាពតានតឹងរវាងរុស្ស៉ី និងលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ៕ ប្រភពៈReuters
Powered by Blogger.