លោកដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៉ីឡើងវិញ គឺជារឿអាម៉ាស


KCSM2026-10-16 04-06pm


(វ៉ាស៉ីនតោន)៖ នៅក្នុងបទសម្ភាសន៍មួយចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការវាយប្រហារជាថ្មីរបស់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ីថាជារឿងដ៏អាម៉ាស់។


លោក ត្រាំ ប្រាប់បណ្តាញផ្សព្វផ្សាយ Newsmax នៅពេលត្រូវបានសួរអំពីការវាយប្រហារជាថ្មីរបស់អ៊ុយក្រែនថា «តាមពិតទៅ ខ្ញុំគិតថាវាជារឿងដ៏អាម៉ាស់មួយ» ដោយបន្ថែមថា សកម្មភាពទាំងនេះកំពុងរុញច្រានតម្លៃថាមពលសកលឱ្យកាន់តែកើន។


លោក ត្រាំ បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថាមានឆន្ទៈតិចជាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការសម្របសម្រួលបញ្ចប់សង្គ្រាម។ «វាគួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ខ្ញុំគិតថា តាមពិតទៅ អ្នកទាំងពីរចង់ឃើញវាបញ្ចប់»។ នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់ Newsmax ដោយបន្ថែមទៀតថា «ប៉ុន្តែខ្ញុំយល់ថា ការដោះស្រាយជាមួយលោក ហ្សេឡេនស្គី គឺពិបាកជាងដោះស្រាយជាមួយលោក ពូទីន»។


គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រាប់កាសែត The Financial Times ថាការផ្អាកវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី គឺត្រូវបានបញ្ចប់ហើយ ដោយសារទីក្រុងមូស្គូមិនគោរពតាមបទឈប់បាញ់លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចដែលលោក ត្រាំ បានប្រកាស៕


ប្រភពៈAFP





Powered by Blogger.