ប្រេងឆៅធ្លាក់ថ្លៃវិញបន្តិច ក្រោយលោក ត្រាំ លើកពីកិច្ចចរចាជាមួយអុីរ៉ង់ បន្ថយក្តីបារម្ភជុំវិញបញ្ហាផ្គត់ផ្គង់
KCSM2026-10-09 01-44pm
(Reuters)៖ តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះ នៅថ្ងៃសុក្រ ទី៩ ខែតុលានេះ ខណៈក្តីព្រួយបារម្ភជុំវិញការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា បានថមថយខ្លះ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកមិនវាយអ៉ីរ៉ង់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកានោះទេ ស្របពេលដែលមានកិច្ចពិភាក្សាប្រកបដោយលទ្ធផល ដើម្បីបញ្ចប់សង្រ្គាមដែលបង្កផលប៉ះពាល់ដល់ទីផ្សារប្រេង។
ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ១០៣ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate (WTI) មានតម្លៃជិត ១០០ដុល្លារក្នុងមួយបាររ៉ែល។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនកំពុងមាន «កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា» ជាមួយអ៉ីរ៉ង់ ហើយបញ្ជាក់ថាគ្មានផែនការវាយប្រហារណាមួយ នៅមុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកានោះទេ។ នាថ្ងៃដដែល ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស Abbas Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់ខ្លួន ពាក់ព័ន្ធការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ៕
ប្រភពៈReuters

Post a Comment